កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅ និងការប្រែប្រួលអាកាសធាតុ (ASPIRE) ស្រុកសំឡូត បានចុះពិនិត្យមើលបណ្តុំអាជីវកម្មក្នុងបណ្តុំអាជីវកម្មកសិករចិញ្ចឹមមាន់ស្រែ ដែលមានដូចខាងក្រោម៖
១)កសិករឈ្មោះ ហ៊ុន សុភាន់ ភេទប្រុស អាយុ ២៥ ឆ្នាំ នៅភូមិតាសាញខាងត្បូង ឃុំតាសាញ ស្រុកសំឡូត មានមេមាន់ចំនួន៥០ក្បាល ឈ្មោល១០ក្បាល និងមាន់ក្រមុំ ២០០ក្បាល និងកំពុង ចាប់ផ្តើមភ្ញាស់កូនមាន់តាមទូភ្ញាស់កូនមាន់ ។
២) កសិករឈ្មោះ ឃុត សុផល ភេទប្រុសអាយុ ៥៤ ឆ្នាំ នៅភូមិព្រៃរំចេក ឃុំតាសាញ ស្រុកសំឡូត មានមេមាន់ចំនួន៥០ក្បាល, ឈ្មោល១០ក្បាល ជំទង់១០០ក្បាល និងកំពុងចាប់ផ្តើមភ្ញាស់កូនមាន់តាមទូភ្ញាស់កូនមាន់។ ការភ្ញាស់កូនមាន់របស់កសិករទំាងពីរគ្រួសារមានបញ្ហា ដោយសារភ្លើងដាច់រហូ បណ្តាលអោយកូនមាន់ដែលញាស់ទាំងនោះមានភាពមិនរឹងមាំហើយក៏មានងាប់ខ្លះៗ និងធ្វើឲ្យខូចពងមាន់ដែលនៅក្នុងទូភ្ញាស់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម