កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅ និងការប្រែប្រួលអាកាសធាតុ (ASPIRE) ស្រុកថ្មគោលបានចុះពិនិត្យមើលបណ្តុំអាជីវកម្មកសិករដំណាំបន្លែដែលមានដូចខាងក្រោម៖
១)កសិករឈ្មោះ ឡាយ ជីវ ភេទប្រុស អាយុ៦១ រស់នៅភូមិត្រស់ ឃុំអូរតាគី ស្រុថ្មគោល បានអនុវត្តដាំបន្លែ ក្នុងផ្ទះសំណាញ់ ទទឹង៧ម៉ែត្រ និងបណ្តោយ៥០ម៉ែត្រ គាត់ដំាបន្លែ ៣មុខដំណាំ ស្ពៃថៃស៊ីម ស្ពៃសក្រញ៉ាញ់ និងខាត់ណាដើម ។
២)កសិករឈ្មោះ ជឹម ចាន់ថេន ភេទស្រី អាយុ៤១ នៅភូមិពពាលខែ ឃុំអូរតាគី ស្រុថ្មគោល បានអនុវត្តដាំបន្លែ ក្នុងផ្ទះសំណាញ់ ទទឹង៧ម៉ែត្រ និងបណ្តោយ៥០ម៉ែត្រ គាត់ដំាបន្លែ ៣មុខដំណាំមានដូចជា ស្ពៃចង្កឹះ ស្ពៃស និងខាត់ណាដើម ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម