លោក ចាប សុធា ប្រធានការិយាល័យកសិកម្មស្រុកឯកភ្នំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បាត់ដំបង បានចុះពិនិត្យមើលបណ្តុំអាជីវកម្មកសិករដំណាំបន្លែសម្រាប់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនិងការប្រែប្រួលអាកាសធាតុ(ASPIRE) ស្រុកឯកភ្នំ ដែលមានដូចខាងក្រោម៖
១)កសិករឈ្មោះ អាន ចន ភេទប្រុស អាយុ៥៣ នៅភូមិរហាលសួង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ បានអនុវត្តដាំបន្លែប៉េងប៉ោះក្នុងផ្ទះសំណាញ់ ទទឹង៧ម៉ែត្រ និងបណ្តោយ៥០ម៉ែត្រ ប្រហែល១សប្តាហ៍ទៀតប្រមូលផលលើកទី១។
២)កសិករឈ្មោះកសិករ លុច យ៉ាន ភេទស្រី អាយុ៣៤ឆ្នាំរស់ នៅភូមិសំរោងស្នោ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានដាំបន្លែស្ពៃផ្កា ២០០០គីឡួក្រាម (២តោន) លើផ្ទៃដី១៨០០ម៉ែត្រការ៉េ លក់បានតម្លៃ៣៥០០រៀល ក្នុង១គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម