មាតិកា
កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅ និងការប្រែប្រួលអាកាសធាតុ (ASPIRE)
ចេញ​ផ្សាយ ២៥ មករា ២០១៩
1,518

កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅ និងការប្រែប្រួលអាកាសធាតុ (ASPIRE) ស្រុកបវេល បានចុះពិនិត្យបណ្តុំអាជីវកម្មដំណាំបន្លែរបស់កសិករដូចខាងក្រោម៖

១)​ កសិករឈ្មោះ មិត្ត រុំ នៅភូមិដូនអាវ ឃុំបវេល ស្រុកបវេល បានអនុវត្តដាំបន្លែក្នុងផ្ទះសំណាញ់ ទទឹង៧ម៉ែត្រ និងបណ្តោយ៥០ម៉ែត្រ ដែលដាំដំណាំចំនួន២មុខមានដូចជា ស្ពៃឆៃស៊ីម និងស្ពៃក្រញាញ់។

២) កសិករឈ្មោះ រ៉ុន ប៊ុនលី ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិអន្លង់រំាង ឃុំឃ្លាំងមាស ស្រុកបវេល ខេត្ត    បាត់ដំបង បានដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ (Growing Safety Vegetable in net-house) ផ្ទះសំណាញ់ ដែលមានទទឹង៧ម៉ែត្រ និងបណ្តោយ៥០ម៉ែត្រ ដែលដាំដំណាំចំនួន៣មុខមានដូចជា  ខាត់ណាដើម  ស្ពៃចង្កិះ និងស្ពៃតឿ។

ចំនួនអ្នកចូលទស្សនា
Flag Counter