លោក ឡោះ សាវុធ មន្រ្តីការិយាល័យកសិកម្មស្រុកសង្កែនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បាត់ដំបង បានចុះពិនិត្យមើលបណ្តុំអាជីវកម្មកសិករដ៊ែលប្រកបមុខរបបចិញ្ចឹមមាន់ស្រែ សម្រាប់កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅ និងការប្រែប្រួលអាកាសធាតុ (ASPIRE) ស្រុកសង្កែ ដែលមានដូចខាងក្រោម៖
១. កសិករឈ្មោះ យាង ចរិយា ភេទស្រី អាយុ ២៧ ឆ្នាំ នៅភូមិ តាហែន២ ឃុំរកា ស្រុកសង្កែ មានមេមាន់ចំនួន៤២ក្បាល, ឈ្មោល៨ក្បាល ជំទង់៧០ក្បាល គាត់បានលក់កូនមាន់ចំនួន៧២ក្បាល (១ក្បាលតម្លៃ ៤០០០រៀលនៅក្នុងខែមករាឆ្នាំ២០១៩ និងចាប់ផ្តើមភ្ញាស់កូនមាន់តាមទូភ្ញាស់កូនមាន់។
២. កសិករឈ្មោះ ឡង់ ប៊ុនតិ ភេទប្រុស អាយុ ៤០ឆ្នាំ នៅភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ បានចិញ្ចឹមមាន់ចំនួន១០០ក្បាល ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម