- ផ្នែករដ្ឋបាលព្រៃឈើបាត់ដំបង និងសហការីបានចុះធ្វើបច្ចុប្បន្នភាពនៃការវាស់រាប់បរិមាណឈើ ការរៀបចំថាប្រភេទឈើ ការចារលើសុពលភាព PC និងការធ្វើកំណត់ហេតុរបស់រោងសន្និធិលក់ផល អនុផលព្រៃឈើ នៅភូមិឡឥដ្ឋ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។
- សង្កាត់រដ្ឋបាលព្រៃឈើព្រៃស្វាយ បានចូលរួមប្រជុំ គណៈបញ្ជាការឯកភាគរដ្ឋបាលស្រុករុក្ខគីរី។
-សង្កាត់រដ្ឋបាលព្រៃឈើសំឡូត បានសហការជាមួយអាជ្ញាធរឃុំមានជ័យ អង្គការមូលនិធិ MJP និងគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ ចុះបោះស្លាកទីតាំងដីសហគមន៍ព្រៃឈើច្រាបក្រហមសាគ្គី ទំហំ ១ម៉ែត្រ x១.៣ម៉ែត្រ ចំនួន១ផ្ទាំង ត្រង់ចំណុចនិយាមកា UTM (265713-1406605) នៅភូមិអំពឹប ឃុំមានជ័យ និងធ្វើការល្បាតព្រៃ។ សមាសភាពចូលរួម ១៣នាក់។
- សង្កាត់រដ្ឋបាលព្រៃឈើកំរៀង បានចុះចែកសេចក្ដីជូនដំណឹងដល់ដេប៉ូ និងសិប្បកម្មដែលផុតសុពលភាព អោយគាត់មកបន្តទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម