ក្រុមការងារវាយតម្លៃ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមនឹងមន្រ្តីក្រុមការងារនៃគម្រោងជម្រុញផលិតកម្មស្បៀង បានបន្តការចុះត្រួតពិនិត្យ វាយតម្លៃគម្រោងនៅថ្ងៃទីពីរ នៅសហគមន៍កសិកម្មសាមគ្គី ឃុំជ្រៃ ស្រុកថ្មគោល ដែលមានកសិករចូលរួមផ្ដល់សម្ភាសន៍ ៤នាក់ សហគមន៍កសិកម្មសំរោងសិរីមង្គល ឃុំតាម៉ឺន ស្រុកថ្មគោល ដែលមានកសិករចូលរួមផ្ដល់សម្ភាសន៍៤នាក់ បន្ទាប់មកក្រុមការងារបានចុះជួបពិភាក្សាជាមួយតំណាងរោងម៉ាស៊ីន បាត់ដំបងរាយស៍ BRICo និងបន្តការជួបពិភាក្សាជាមួយក្រុមកសិករដាំបន្លែ នៅសហគមន៍កសិកម្មតាសីសាមគ្គី ឃុំតាម៉ឺន ស្រុកថ្មគោល ដែលមានកសិករចូលរួម ១៤នាក់ ស្រី៥នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម