មាតិកា
គម្រោងជំរុញផលិតកម្មស្បៀងខេត្តបាត់ដំបង ក្រោមការដឹកនាំពី លោក ឡៅ ប៉ូលីវេត ប្រធានការិយាល័យ
ចេញ​ផ្សាយ ២២ មករា ២០១៩
1,513

លោក ឡុង ផន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់នេសាទ និងជាប្រធានគម្រោងជំរុញផលិតកម្មស្បៀងខេត្តបាត់ដំបង ក្រោមការដឹកនាំពី លោក ឡៅ ប៉ូលីវេត  ប្រធានការិយាល័យ និងមន្រ្តីក្រុមការងារវាយតម្លៃ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រជុំប្រឹក្សាយោបល់ជាមួយ និងមន្ត្រីអនុវត្តគម្រោងទាំងអស់ ដើម្បីបង្ហាញពីលទ្ធផលសម្រេចកន្លងមក ដែលមានមន្ត្រីចូលរួម ១៥នាក់ ស្ត្រី ៣នាក់។ បន្ទាប់មកក្រុមការងារ បានចុះសាកសួរវាយតម្លៃលើសហគមន៍កសិកម្មផលិតបន្លែសាមគ្គីកំពង់ឆ្លង នៅភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ដែលមានកសិករចូលរួម ១៥នាក់ ស្រ្តី៦នាក់។ ហើយបន្ទាប់ពីនោះ ក៏បានបន្តចុះវាយតម្លៃក្រុមផលិតបៃតងស្វាយប្រគាប នៅភូមិស្វាយប្រគាប ឃុំឈើទាល ស្រុកបាណន់ ដែលមានកសិករចូលរួម ១៥នាក់ ស្ត្រី២នាក់ និងសហគមន៍កសិកម្មពន្លឺថ្មីក្ដីសង្ឃឹមកសិករនៅភូមិតាស៊ង ឃុំបាយដំរាំ ស្រុកបាណន់ដែលមានកសិករចូលរួម១៥នាក់ ស្ត្រី០៥នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter