មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចូលរួមប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ក្រោមប្រធានបទ រួមគ្នាដើម្បីបរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តម ប៊ុត គឹមស៊ាន អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង នៅសួនច្បារសន្តិភាព។ កម្មវិធីនេះមានកិច្ចសហការរៀបចំដោយមន្ទីរបរិស្ថានខេត្ត និងមានការចូលរួមថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំង អាជ្ញាធរដែនដី សិស្សនិស្សិត យុវជន និងប្រជាពលរដ្ឋចូលរួមជាច្រើននាក់ទៀត។ ការរៀបចំពិធីនេះឡើងមានគោលបំណង បណ្តុះគំនិតប្រជាពលរដ្ឋឱ្យចេះស្រលាញ់បរិស្ថាន ធ្វើឲ្យបរិស្ថានស្អាត គ្មានសំរាមពាសវាលពាសកាល បណ្តុះគំនិតស្មារតី ឲ្យមហាជនទូទៅមានការយល់ដឹងនិងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់សោភ័ណភាព អនាម័យ ផាសុខភាព ជាកន្លែងដែលចង់រស់នៅទាំងអង្គភាពរដ្ឋ វិស័យឯកជនទូទៅ ដែលជាការរួមចំណែកក្នុងអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម