លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរ លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលបាត់ដំបង និងសហការីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាត់ដំបង សហការជាមួយអង្គការ Worldfish VSG អាជ្ញាធរឃុំ ភូមិ និងការិយាល័យកសិកម្មស្រុកបាណន់ បានរៀបចំពិធីព្រលែងកូនត្រី និងដាំកូនឈើព្រៃលិចទឹក នៅបឹងក្រពើហា ភូមិឥន្ទជិត ឃុំឈើទាល ស្រុកបាណន់ ក្រោមអធិបតីលោកអភិបាលរងនៃគណៈអភិបាលស្រុកបាណន់ រួមមាន:
- ត្រីឆ្ពិនចំនួន ៤៥០០ ក្បាល
- ត្រីអណ្តែងចំនួន ២៥០០ ក្បាល
- ត្រីក្រាញ់ចំនួន ៧០០០ ក្បាល
- កូនរាំងចំនួន ៤០ ដើម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម