ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាត់ដំបង នៃកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ASPIRE បានចុះទៅវាយតម្លៃពីប្រសិទ្ធភាព និងប្រសិទ្ធផល នៃការអនុវត្តកិច្ចសន្យាផលិតកម្មភ្ញាស់កូនមាន់ និងការចិញ្ចឹមមាន់ស្រែរបស់កសិករ។ ជាលទ្ធផលៈ
-នៅឃុំរស្មី សង្ហា ឃុំស្តៅ និងឃុំត្រែង ស្រុករតនមណ្ឌល ក្រុមកសិករចំនួន១០គ្រួសារដែលបានជួបសំភាសន៍ ពួកគាត់មានការសប្បាយចិត្ត ពេញចិត្ត សម្រាប់កម្មវិធីបង្រៀនបច្ចេកទេសចិញ្ចឹមមាន់ ពួកគាត់មានមាន់ក្នុង១គ្រួសារ ១៥០ក្បាលទៅ២០០ក្បាល ហើយបានលក់មាន់ចន្លោះពី២០ទៅ២៥ក្បាលក្នុង១ខែ។
-នៅឃុំភ្នំសំពៅ ឃុំកន្ទឺ១ និងឃុំកន្ទឺ២ ខេត្តបាត់ដំបង ក្រុមកសិករចំនួន៥គ្រួសារ ពួកគាត់មានការសប្បាយចិត្ត ពេញចិត្តសម្រាប់កម្មវិធីបង្រៀនបច្ចេកទេសចិញ្ចឹមមាន់ ពួកគាត់មានមាន់ក្នុង១គ្រួសារ ១៣០ក្បាល ទៅ១៤៨ក្បាល ហើយពួកគាត់បានលក់កូនមាន់បានចន្លោះពី១០០ក្បាល ទៅ១៥០ក្បាល។ ហើយពួកគាត់នឹងពង្រឹងការកែលម្អចិញ្ចឹមមាន់ ឲ្យរឹតតែប្រសើរជាងមុន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម