មាតិកា
ទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលនៅចំណុច (អតីតឡូត៍នេសាទលេខ6) មធ្យោបាយធ្វើដំណើរកាណូតចំនួន09គ្រឿង មនុស្សសរុប30នាក់ បង្ក្រាបបានចំនួន ០២ករណីៈ
ចេញ​ផ្សាយ ២៦ កញ្ញា ២០១៨
2,294

ថ្ងៃអង្គារ ០១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥  ខែកញ្ញា  ឆ្នាំ២០១៨លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលបាត់ដំបង បានដឹកនាំមន្ត្រីក្រោមឱវាទ ផ្នែកនិងសង្កាត់ សហការជាមួយលោកអភិបាលនៃគណអភិបាលស្រុកឯកភ្នំ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប កងកម្លាំង ស្នាក់ការក2ជើងគោក ស្នាក់ការ508ទិសទន្លេសាប នគរបាលស្រុក កងរាជអាវុធហត្ថស្រុក សឹករងស្រុក អាជ្ញាធរដែនដីឃុំព្រៃចាស់ សហគមន៍នេសាទបាក់ព្រា បានចុះអប់រំផ្សព្វផ្សាយទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលនៅចំណុច (អតីតឡូត៍នេសាទលេខ6) មធ្យោបាយធ្វើដំណើរកាណូតចំនួន09គ្រឿង មនុស្សសរុប30នាក់ បង្ក្រាបបានចំនួន ០២ករណីៈ

            - សាច់មងប្រវែង             ១៦០០ ម៉ែត្រ

            - ឡុកចំនួន                         ០៥ គ្រឿង

            - បង្គោលចំនួន                  ៩០០ ដើម

            - ព្រលែងត្រីចូលបឹងធម្មជាតិចំនួន ៥០ គីឡូក្រាម។

            -បានធ្វើការណែនាំដល់អ្នកប្រព្រឹត្តបទល្មើសនេសាទចំនួនដប់ប្រាំមួយគ្រួសារអោយធ្វើការរុះរើឧបករណ៍នេសាទល្មើសច្បាប់ដោយខ្លួនឯង។

ចំនួនអ្នកចូលទស្សនា
Flag Counter