លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចូលរួមធ្វើដំណើរមកកាន់ខេត្តពោធិសាត់ ដើម្បីសិក្សា និងពិនិត្យមើលស្ថានភាពប្រព័ន្ធធារាសាស្ត្រ ដំណាក់អំពិល និងក្បាលប្រព័ន្ធប្រលាយមេ ១៨មេសា ដែលតភ្ជាប់ទៅស្ទឹងស្វាយដូនកែវ ជាប្រភពទឹកដែលអាចជួយអូសទឹកទៅដល់ឃុំស្តុកប្រវឹក និងព្រៃត្រឡាច ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ ដែលមានឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំប្រតិភូ សាលាខេត្ត រួមដំណើរដោយ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត មន្ទីរអង្គភាពជំនាញជុំវិញសាលាខេត្ត ស្នងការរងនគរបាលខេត្ត បញ្ជាការរងអាវុធហត្ថខេត្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម