ថ្ងៃព្រហស្បតិ៍១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលបាត់ដំបង បានដឹកនាំមន្ត្រីក្រោមឱវាទ ដោយបានសហការជាមួយលោកអភិបាលនៃគណៈអភិបាលស្រុកសង្កែ និងមោងឫស្សី កម្លាំងនគរបាលស្រុក កងរាជអាវុធហត្ថស្រុក អាជ្ញាធរដែនដី សហគមន៍នេសាទ ដឹកនាំដោយ បានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចចំការតាឯកក្រោមចំការតាឯក បត់ត្រង់ ដំរីឆ្លង វាលតាសក់ ស្រុកសង្កែ និងស្រុកមោងឫស្សី ចំនួន ០៥ករណី រួមមាន:
- សាច់មងប្រវែង ២៦០០ ម៉ែត្រ
- ឡុកចំនួន ១១ គ្រឿង
- បង្គោលចំនួន ៤១៥ ដើម
- ព្រលែងត្រីចូលបឹងធម្មជាតិចំនួន ១៤០ គីឡូក្រាម។
-លោកអភិបាលរងស្រុកសង្កែ បានដឹកនាំនាយសង្កាត់រដ្ឋបាលជលផលសង្កែ សហការជាមួយកម្លាំងនគរបាលស្រុក កងរាជអាវុធហត្ថស្រុក អាជ្ញាធរដែនដី សហគមន៍នេសាទ បានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចអាក្រោល ខាងត្បូងដំណាក់ដំរី ខាងលិចអាជ្រឹង ស្រុកសង្កែចំនួន ០៣ករណី រួមមាន:
- សាច់មងប្រវែង ១៦៦០ ម៉ែត្រ
- ឡុកចំនួន ០៦ គ្រឿង
- បង្គោលចំនួន ៥០០ ដើម
- ព្រលែងត្រីចូលបឹងធម្មជាតិចំនួន ២៣៥គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម