ថ្ងៃព្រហស្បតិ៍១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ក្រុមការងារគម្រោងជំរុញផលិតកម្មស្បៀងនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ដឹកនាំដោយលោក ឡុង ផន អនុប្រធានមន្ទីរ និងជាប្រធានគំរោងថ្នាក់ខេត្ត រួមដំណើរដោយលោក គា ឈុន ប្រធានការិយាល័យ អភិវឌ្ឍន៍សហគមន៏កសិកម្ម និងមន្រ្តីសម្របសម្រួលផ្នែកបន្លែ និងស្រូវបានចុះពិនិត្យសកម្មភាពអនុវត្តគំរោងលើក្រុម ផលិតបន្លែ និង សហគមន៏កសិកម្មស្ថិតនៅស្រុកបាណន់រួមមាន៖
ក្រុមផលិតបន្លែ បៃតងស្វាយប្រគៀប, សហគមន៏ភ្នំក្រពើ, សហគមន៏កំពីងពួយបង្កើនផល និងសហគមន៏អាងកំពីងពួយ ទទួលបានលទ្ធផលដូចខាងក្រោម
-ក្រុមផលិតបន្លែសុវត្ថិភាព បៃតងស្វាយប្រគៀប បានដាំដុះបន្លែបង្ហាញដំណាំត្រប់ស្រួយបានត្រឹមត្រូវតាមបច្ចេកទេសដូចជា មានជីកំប៉ុស្ត មានថ្នាំពុលធម្មជាតិ និង មានការកត់ត្រាបានត្រឹមត្រូវ ។
-សហគមន៏ភ្នំក្រពើ បានពិនិត្យការដាំដុះស្រូវដោយប្រើប្រាស់ឧបករណ៏ដាំស្រូវ (drumseeder) ប៉ុន្តែមានបញ្ហាខ្វះខាតទឹកស្រោចស្រប់ ។
-សហគមន៏កំពីងពួយបង្កើនផល បានពិនិត្យស្រែបង្ហាញស្រូវពូជសែនក្រអូប ឃើញថាមានការស្ទូងត្រឹមត្រូវតាមក្បួនបច្ចេកទេស
-សហគមន៏អាងកំពីងពួយ បានពិនិត្យចំការបង្ហាញដំណាំប៉េងបោះ និងការដាំប្រមូលផល ត្រសក់ ស្ពៃក្តោប ត្រឡាច ម្រះ។ ការដាំដុះរបស់ពួកគាត់បានលទ្ធផលល្អប្រសើរច្រើន និងតម្លៃទីផ្សារអាចទទួលយកបាន ត្រសក់ ត្រឡាច មួយគីឡូ ៩០០ រៀល ពួកគាត់មានទឹកចិត្តសប្បាយរីករាយយ៉ាងខ្លាំងជាមួយគំរោង ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម