មាតិកា
ចុះពិនិត្យករណីការកាប់រានដីព្រៃឈើនៅចំណុចភ្នំវែង ភូមិតាគ្រក់ ឃុំត្រែង ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង
ចេញ​ផ្សាយ ២១ សីហា ២០១៨
2,604

ថ្ងៃអង្គារ១០កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី២១  ខែសីហា  ឆ្នាំ២០១៨លោក ពិត ភារក្ស នាយខណ្ឌរដ្ឋបាលព្រៃឈើ និងសហការី០៤រូប បានសហការជាមួយ អាជ្ញាធរមូលដ្ឋានក្រុមប្រឹក្សាឃុំត្រែង មេភូមិតាគ្រក់ ចុះពិនិត្យករណីការកាប់រានដីព្រៃឈើនៅចំណុចភ្នំវែង ភូមិតាគ្រក់ ឃុំត្រែង ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង ដើម្បីប្រមូលទិន្នន័យ (ចំនុចនិយាមការ ព័ត៌មានផ្សេងពីប្រជាពលរដ្ឋ)។

            -ផ្នែករដ្ឋបាលព្រៃឈើបាត់ដំបង និងសង្កាត់រដ្ឋបាលព្រៃឈើថ្មគោល បានចូលរួមដាំកូនឈើនៅលើអាងបឹងថ្កូវនៅសាលាស្រុកថ្មគោល។

            -សង្កាត់រដ្ឋបាលព្រៃឈើបាត់ដំបងបានប្រគល់កូនឈើចំនួន៣០០ដើមដល់ សាលា ស្រុកសំឡូត។

            -សង្កាត់រដ្ឋបាលព្រៃឈើសំឡូត បានប្រជុំប្រចាំខែសីហាស្តីពី ការពង្រឹងការងារគ្រប់គ្រងសហគមន៍ព្រៃឈើ និងលើកកម្ពស់ការយល់ដឹងលិខិតបទដ្ឋានច្បាប់សហគមន៍ព្រៃឈើ បញ្ហាប្រឈម ដំណេះស្រាយ និងបើកថវិកាល្បាត  រយៈពេល៦ខែដល់គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើភូមិកញ្ចាំង  ឃុំស៊ុង ដោយបានសហការជាមួយបុគ្គលិក MJP និងអាជ្ញាធរភូមិ ។

            -ផ្នែករដ្ឋបាលព្រៃឈើរតនមណ្ឌល បានចុះពិនិត្យការផលិត ការបាញ់លេខ UTM និងឈ្មោះសហគមន៍លើបង្គោលព្រំ ដែលត្រូវបោះឆ្នាំ២០១៨ និងផ្តល់ថវិកាទិញខ្សាច់ ថ្ម និងស៊ីម៉ង់ក្នុងការបោះបង្គោលព្រំ។

ចំនួនអ្នកចូលទស្សនា
Flag Counter