មាតិកា
ក្រុមការងារចុះត្រួតពិនិត្យដំណើរការដាំដុះដំណាំស្រូវនៅសហគមន៍កសិកម្មមានជ័យអំពិលប្រាំដើម និងសហគមន៍កសិកម្មសង្ហាផល ទីតាំងស្ថិតនៅក្នុងស្រុកបវេល
ចេញ​ផ្សាយ ២០ សីហា ២០១៨
2,751

ថ្ងៃចន្ទ ៩កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០  ខែសីហា  ឆ្នាំ២០១៨ ក្រុមការងារគម្រោងជំរុញផលិតកម្មស្បៀងខេត្តបាត់ដំបង ដឹកនាំដោយលោក ខាត់ បូរិន ប្រធានការិយាល័យក្សេត្រសាស្ត្រ និងជាមន្ត្រីទទួលបន្ទុកក្សេត្រសាស្ត្រក្នុងគម្រោងប្រចាំខេត្ត បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យដំណើរការដាំដុះដំណាំស្រូវនៅសហគមន៍កសិកម្មមានជ័យអំពិលប្រាំដើម និងសហគមន៍កសិកម្មសង្ហាផល ទីតាំងស្ថិតនៅក្នុងស្រុកបវេល  ជាលទ្ធផលកសិករបង្ហាញបានអនុវត្តបច្ចេកទេសដាំដុះដំណាំស្រូវ សម្រាប់ធ្វើការបង្ហាញត្រឹមត្រូវតាមបច្ចេកទេស និងការលូតលាស់របសដំណាំបានល្អប្រសើរ។ នៅថ្ងៃដដែលផងដែរ ក្រុមការងារបានបន្តចុះពិនិត្យសកម្មភាពបណ្ដុះបណ្ដាលGAP និងពិនិត្យចម្ការបង្ហាញGAP នៅក្រុមផលិតបន្លែគោកឃ្មុំមានជ័យ និងក្រុមផលិតបន្លែតាម៉ឺនសាមគ្គី ក្នុងស្រុកថ្មគោល  ជាលទ្ធផលមានកសិករ១២នាក់ ស្ត្រី៤នាក់ បានចូលរួមបណ្ដុះបណ្ដាលGAP និងការដាំដុះដំណាំក្នុងចម្ការបង្ហាញGAP មានការលូតលាស់ល្អ។

ចំនួនអ្នកចូលទស្សនា
Flag Counter