ព្រឹកថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០១៨ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងបានសហការជាមួយអាជ្ញាធរ ស្រុក ឃុំ ភូមិ និងប្រជាពលរដ្ឋក្នុងស្រុកឯកភ្នំ ដឹកនាំដោយឯកឧត្តម អ៊ុយ សុធាវី អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបងបានចុះពិនិត្យស្ថានភាពទឹកជំនន់ស្ទឹងសង្កែបណ្តាលឲ្យលិចដំណាំកសិផលរបស់ប្រជាកសិករក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ដំណាំស្រូវ និងបន្លែរបស់ប្រជាពលរដ្ឋបានជួបប្រទះគ្រោះទឹកជំនន់បណ្តាលឲ្យមានការលិចលង់ដំណាំផ្សេងៗ និងដំណាំស្រូវដែលកំពុងហាលផ្កា និងកំពុងទុំមួយចំនួននៃឃុំពាក់ព័ន្ធ ក្នុងស្រុកឯកភ្នំ មានដូចខាងក្រោម៖
១-ឃុំព្រែកនរិន្ទ
-ស្រូវខូចខាតទាំងស្រុង ចំនួន១០៩២ ហិកតា ស្មើនឹង ៦០១គ្រួសារ នៅចំនុចបឹងធំ បឹងត្រស់ បឹងខ្វែក បឹងចក បឹងតាហ៊រ អន្សងសក និងព្រែកត្រប់ និងខូខខាតដំណាំរួមផ្សំចំនួន ២០ ហិកតា។
២-ឃុំព្រែកខ្ពប
-ស្រូវខូចខាតទាំងស្រុង ចំនួន ៤៤៣ ហិកតា ស្មើនឹង ២០៤ គ្រួសារ នៅចំនុច វាលទ្រាស ដៃតាអ៊ូរ ដៃតារាជ ដៃប្របួយ និងដៃអន្សោម ។
៣-ឃុំព្រែកហ្លួង
-ស្រូវខូចខាតទាំងស្រុង ចំនួន១២១៤ ហិកតា ស្មើនឹង ៥៥៣គ្រួសារ នៅចំនុច អូសទូក វាលទ្រាស ដាក់សសរ បឹងបាក់រទេះ បឹងអាកី បឹងថ្ម អណ្តូងបី អូរអណ្តែង និង ទួលតាមីង
-ខូចខាតដំណាំរួមផ្សំ ចំនួន ៣១ហិកតា ។
រសៀល ថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងនៃ គណៈអភិបាលខេត្តបាត់ដំបង លោកឧកញ៉ា ភួ ពុយ ប្រធានក្រុមហ៊ុនបៃតង ភី អ៊ិល ស៊ី និងលោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តបាត់ដំបង បានចុះត្រួតពិនិត្យការប្រមូលផលរបស់ប្រជាកសិករនៅឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ឃើញថាប្រជាកសិករទទួលបានទិន្នផលស្រូវចំនួន៥តោនក្នុង១ហិកតាហើយមានតម្លៃ ស្រូវសែនក្រអូបសើម
-លេខ១តម្លៃ៩.១បាត
-លេខ២តម្លៃ៩បាត
-លេខ៣តម្លៃ៨.៨បាត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម