លោកស្រី ពៅ លីណា អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងលោក ប៉ិន សុង ប្រធានស្តីទីការិយាល័យកសិកម្មស្រុកបវេល បានធ្វើទិវាស្រែបង្ហាញពូជស្រូវខា១៥ គម្រោង”ជម្រុញការទទួលយកពូជស្រូវថ្មីដែលមានភាពធន់ទ្រាំទៅនឹងលក្ខខ័ណ្ឌមិនអំណោយផលដល់កសិករខ្នាតតូចនៅកម្ពុជា”។ជាលទ្ធផលកសិករគាត់ទទួល បានទិន្នផល ៨តោន/ha (គិតស្រូវស្ងួត) ហើយក៏បានបណ្តុះបណ្តាលកសិករបន្ថែមទាក់ទងទៅនឹងជម្ងឺប្លាស់ ដើម្បីអោយពួកគាត់យល់ដឹងពីរោគសញ្ញា នឹងវិធានការទប់ស្កាត់នៃជម្ងឺនេះ។ នៅក្នុងភូមិ បឹងសង្កែ ឃុំអំពិលប្រាំដើម ស្រុកបវេល
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម