លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)ខេត្តបាត់ដំបង បានចូលរួមជាគណៈអធិបតីបើកវគ្គសិក្ខាសាលា ស្តីពី ការសិក្សាពីកសិករទៅកសិករចំនួន៣ថ្ងៃចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ខែសីហា ឆ្នាំ២០១៨ ក្នុងគោលបំណង បង្ហាញគោលការណ៍ណែនាំស្តីពីការរៀនសូត្រពីកសិករទៅកសិករ ចុះអនុវត្តជាក់ស្តែងនៅមូលដ្ឋានក្នុងការរៀបចំការផ្សព្វផ្សាយ និង ជ្រើសរើសកសិករគំរូ និង រៀបចំផែនការ និង កាលបច្ឆេទនៃចុះបង្កើតបណ្តាញរៀនសូត្រពីកសិករទៅកសិករ។ ដោយមានការសម្របសម្រួលពីលោកខាត់ បូរិន ប្រធានការិយាល័យក្សត្រសាស្រ្ត និងផលិតភាពកសិកម្ម ដែលមានការចូលរួមពីសិក្ខាកាមចំនួន៦១នាក់ ស្រី ១៨។ ព្រមជាមួយគា្ននោះដែរលោកប្រធានមន្ទីរបានផ្តាំផ្ញើដល់សិក្ខាកាមឲ្យយកចិត្តទុកដាក់ ដើម្បីយកចំណេះដឹងទៅអនុវត្តសកម្មភាពជាមួយកសិករឲ្យមានប្រសិទ្ធិភាព និងជោគជ័យសម្រាប់កម្មវិធី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម