មាតិកា
ថ្ងៃអង្គារ ១២កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨
ចេញ​ផ្សាយ ២៤ កក្កដា ២០១៨
2,389

ឯកឧត្តម  គិត  សេង រដ្ឋលេខាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដឹកនាំក្រុមការងាររួមមាន លោក    បណ្ឌិត ប៉ុញ  ឧត្តម អនុប្រធានមន្ទីរ និងលោក អនុប្រធានការិយាល័យកសិកម្មស្រុកឯកភ្នំ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ព្រមទាំងអាជ្ញាធរ និងប្រជាពលរដ្ឋ ឃុំព្រែកខ្ពប ឃុំព្រែកនរិន្ទ និងឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង សរុបចំនួន១១នាក់បានអញ្ជើញចុះត្រួតពិនិត្យផលប៉ះពាល់និងខូចខាតលើដំណាំស្រូវក្នុងស្រុកឯកភ្នំ ដែលមានផ្ទៃដីខូចខាតសរុបមានចំនួន១១៧៤ហិកតា

១.ឃុំព្រែកខ្ពបខូចខាតចំនួន៤៣១ហិកតា

២.ឃុំព្រែកហ្លួងខូចខាតចំនួន៦៩៣ហិកតា

៣.ឃុំព្រែកនរិន្ទ ខូចខាតចំនួន៥០ហិកតា។

ចំនួនអ្នកចូលទស្សនា
Flag Counter