មាតិកា
ដើម្បីបញ្ជ្រាបចំណេះដឹងទូទៅ ជូនដល់សាធារណជន ស្ដីពីបន្លែសុវត្ថិភាព និងភ្ជាប់ទំនាក់ទំនងរវាងក្រុមផលិត សហគមន៍ផលិត ជាមួយអ្នកបញ្ជាទិញ
ចេញ​ផ្សាយ ១៩ កក្កដា ២០១៨
2,449

ដើម្បីបញ្ជ្រាបចំណេះដឹងទូទៅ ជូនដល់សាធារណជន ស្ដីពីបន្លែសុវត្ថិភាព និងភ្ជាប់ទំនាក់ទំនងរវាងក្រុមផលិត សហគមន៍ផលិត ជាមួយអ្នកបញ្ជាទិញ គម្រោងជំរុញផលិកម្មស្បៀង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានសហការជាមួយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម បានរៀបចំប្រារព្ធឡើងនូវ វេទិការផ្សារណាត់បន្លែសុវត្ថិភាព និងផលិតផលសុវត្ថិភាព នាថ្ងៃព្រហស្បត្តិ៍ ៧កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅបរិវេណសួននាគសន្តិភាព ក្រុងបាត់ដំបង ក្រោមអធិបតីភាព       ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងលោកជំទាវ          ឯកឧត្តម ហឿង សុគន្ធ អភិបាលរងនៃគណអភិបាលខេត្តបាត់ដំបង។ ដោយកម្មវិធីនោះមានអ្នកចូលរួមប្រមាណ៣៤០នាក់ ស្រ្តី១៤៥នាក់។ ការចូលរួមតាំងពិព័ណ៌នេះមានស្តង់ដាក់តាំង លក់ផលិតផល ដូចជាបន្លែ ផ្លែឈើ ផលិតផលកសិកម្មកែច្នៃ និងជីកសិកម្ម មានចំនួន៤០ស្តង់ ដែលចូលរួមដោយ ក្រុមបន្លែសុវត្ថិភាព សហគមន៍កសិកម្មរបស់គម្រោងBFP គម្រោងASPIRE សាកលវិទ្យាល័យ សហគមន៍កសិកម្មខេត្តបាត់ដំបង ក្រុមហ៊ុនផ្គត់ផ្គង់ធាតុចូលកសិកម្ម និងអង្គការដៃគូ។កម្មវិធីនេះចាប់ផ្ដើមពីម៉ោង ៨ព្រឹក ដល់ម៉ោង ៧ល្ងាចនាថ្ងៃ ខែ ឆ្នាំដដែល។

ចំនួនអ្នកចូលទស្សនា
Flag Counter