មាតិកា
ថ្ងៃពុធ ០៦កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨
ចេញ​ផ្សាយ ១៩ កក្កដា ២០១៨
2,527

លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងបានចូលរួមជួបប្រជុំជាមួយកសិករ ដាំដុះពោត  អ្នកប្រមូលទិញ ម្ចាស់សៃឡូ លើបញ្ហាពោតធ្លាក់ថ្លៃ។ ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈភិបាលខេត្តបាត់ដំបង លោក គិត ភារ៉ា ប្រធាននាយកដ្ឋានគោលនយោបាយនៃក្រសួងពានិជ្ជកម្ម ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងនៃគណៈភិបាលខេត្តបាត់ដំបង លោក ឧកញ៉ា    ភួ  ពុយ ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង លោកអភិបាលនៃគណៈអភិបាលស្រុកសំពៅលូន លោកមេឃុំ លោក អភិបាលនៃគណៈអភិបាលស្រុកភ្នំព្រឹក លោកមេឃុំ    តំណាងអាជីវករប្រមូលទិញពោត និងម្ចាស់សៃឡូតាមស្រុកជាប់ព្រំដែន (កម្ពុជា-ថៃ)។​

            ប្រសាសន៍ ឯកឧត្តមអភិបាលខេត្ត

            បញ្ហាប្រឈមៈ

            ១-ទីផ្សារមានតែមួយ (គឺប្រទេសថៃ)

            ២-កសិករដាំដុះ ពេលតែមួយ ក្នុងកម្រិតច្រើន

            ៣-កត្តាពេលវេលានៃការកាច់ពោតនៅស្ទើរ ធ្វើឲ្យប៉ះពាល់ដល់គុណភាពពោត និងតម្លៃពោត

            មតិលោកឧកញ៉ា ភួ ពុយ

            -គួរបង្កើតក្រុមកសិករ សម្រាប់ប្រមូលផ្តុំលក់ពោត ដើម្បីធានាឲ្យមានទីផ្សារច្បាស់លាស់នឹងនរ

            -កុំកាច់ពោតនៅមិនគ្រប់អាយុមកលក់

            -កសិករប្រឹងកាច់ពោតខ្ចីមកលក់ឲ្យទាន់ពេលតម្លៃពោតបានថ្លៃល្អ

            -កសិករកាច់ពោតក្នុងថ្ងៃតែមួយច្រើនធ្វើឲ្យខូចគុណភាព និងធ្លាក់ថ្លៃ

            -ស្វែងរកលទ្ធភាពការជួយជ្រោមជ្រែងពីរដ្ឋាភិបាល ដើម្បីរកកម្ចីសម្រាប់ឥទាន ការធ្វើឡសម្ងួត ។ល។

            កសិករ

            -ចង់ឲ្យម្ចាស់សៃឡូ កំណត់ប៉ាន់ពោតរួចដាក់តម្លៃ នៅធម្មតាពោតគ្រប់អាយុ១០០ទៅ១១០ថ្ងៃ ហើយពោតដែលកាច់មកលក់គ្រប់អាយុហើយ តែម្ចាស់សៃឡូថាពោតនៅស្ទើរតើត្រូវគិតយ៉ាងណា។

            -ការបង្កើតសហគមន៍លក់ពោត កសិករគាត់ដាំក្នុងពេលវេលាតែមួយ បើសិនជាការបង្កើតនេះឡើង សៃឡូទិញទាន់ដែរឬទេ បើប្រមូលផលក្នុងពេលតែមួយ ។

            -ចំពោះពោតរបស់កសិករនៅឆ្ងាយៗ គឺពិបាកដឹកមក អស់តម្លៃពលកម្មខ្ពស់ មិនចំណេញ ហើយស្នើឲ្យតម្លៃពោតកុំឲ្យមួយថ្ងៃចុះពី២ទៅ៣ដងនោះ។

            -ស្នើឲ្យមានការផ្សព្វផ្សាយតម្លៃពោតតាមវិទ្យុ ទូរទស្សន៍។

            -ស្នើឲ្យម្ចាស់សៃឡូឲ្យតម្លៃស្មើរៗគ្នាឬញែកឲ្យដាច់ពីគ្នាកុំអោយពោតសើម និងពោតស្ងួតតម្លៃតែមួយ សុំឲ្យគិតតាមសំណើម។

            -ជញ្ជីងឈ្មួញស៊ី ស្នើឲ្យអាជ្ញាធរ ឬអង្គភាពជំនាញត្រួតពិនិត្យ ។

            អាជីវករ

          -ពោតគ្រប់អាយុ ពី១១០-១១៥ថ្ងៃ ប៉ុន្តែឆ្នាំនេះមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងពេលប្រមូលផល

            -កសិករយកពោតមកលក់ មានសំណើម ៣៥%

            -តម្លៃដែលដាក់ទិញ គឺទិញពេលពោតស្ងួត

            -សំណើមដែលចង់បានគឺ ក្រោម៣០%

            -ពោតខ្ចី និងទុំត្រូវទិញតម្លៃ ផ្សេងគ្នា

            -មូលហេតុដែលតម្លៃពោតចុះលឿន ២-៣ដងក្នុងមួយថ្ងៃមកពីតម្លៃកំណត់ដោយ ក្រុមហ៊ុនស៊ីភីប្រទេសថៃ។

ចំនួនអ្នកចូលទស្សនា
Flag Counter