ថ្ងៃចន្ទ ០៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ លោក តោ ថារី នាយសង្កាត់រដ្ឋបាលជលផលក្បាលតោល បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចកោះគ្របបាយ និងជំពាមឃ្នង ឃុំកោះជីវាំង ស្រុកឯកភ្នំ ចំនួន ០២ករណី រួមមាន: - សាច់មងប្រវែង ៥១០ ម៉ែត្រ - បង្គោលចំនួន ៩៥ ដើម - ឡុកចំនួន ០៥ គ្រឿង - ព្រលែងត្រីចូលបឹងធម្មជាតិចំនួន ២០ គីឡូក្រាម
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម