1. មន្ទីរកសិកម្មខេត្តបាត់ដំបងសហការជាមួយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម បានបើកវគ្គបណ្តុះបណ្តាលស្តីពីការការពារ និងការអភិវឌ្ឍន៍កុមារ និងបញ្រ្ជាបយេនឌ័រក្នុងវិស័យកសិកម្ម ក្រោមអធិបតីភាពលោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្ត និងលោក ឡុង ផន អនុប្រធានមន្ទីរ និងលោកស្រី រាត់ មល្លិកា អនុប្រធានការិយាល័យប្រព័ន្ធកសិកម្មនៃនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម និងលោក ផន យឿម តំណាង អង្គការ នូរីស។ សិក្ខាកាមមកពីការិយាល័យកសិកម្មស្រុកគោលដៅទាំង ៩ស្រុក៖
គ.ក.ន.ក ឃុំក្តុលតាហែន អំពិលប្រាំងដើម ស្រុកបវេល
គ.ក.ន.ក ឃុំកំពុងព្រះរកា អន្លង់វិល ស្រុកសង្កែ
គ.ក.ន.ក ឃុំកំពង់ល្ពៅ តាតោក អូរអំបិល ស្រុកសំឡូត
គ.ក.ន.ក ឃុំផ្លូវមាស អណ្តើកហែប ស្រុករតនមណ្ឌល សរុប ៣២នាក់ ក្នុងនោះស្រី១៧នាក់ ឧត្ថម្ភថវិកាដោយ (USAID)។
2. ការិយាល័យគ្រឿងយន្តកសិកម្ម ការិយាល័យផ្សព្វផ្សាយកសិកម្ម ការិយាល័យអភិវឌ្ឍន៍សហឝមន៍កសិកកម្ម នៃមន្ទីរកសិកម្មខេត្តបាត់ដំបង បានវគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់ និងថែទាំគ្រឿងយន្តកសិកម្មដល់សហគមន៍អភិវឌ្ឍន៍កសិកម្មចំនួន៥ មកពីស្រុកបាណន់០៣សហគមន៍ និងស្រុកសង្កែ០២សហគមន៍សមាជិកចូលរួមចំនួន៣០នាក់ ក្នុងនោះស្រ្តី១នាក់។ ក្រោមអធិបតីភាព លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបង និងលោក អ៊ុក សារឿន អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម ដែលរៀបចំដោយមជ្ឈមណ្ឌលអភិវឌ្ឃន៍កសិកម្មកំពីងពួយនៃមន្ទីរកសិកម្មខេត្តបាត់ដំបង គាំទ្រដោយគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងបង្កើនផលិតភាពកសិកម្ម(RIAPIP) ។
3. លោក ផាន សុខា ប្រធានបសុពេទ្យស្រុករុក្ខគិរីសហការណ៍ជាមួយភ្នាក់ងារសុខភាពសត្វភូមិ ចុះចាក់វ៉ាក់សាំងការពារជម្ងឺគោ-ក្របី នៅភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគិរី បានចំនួន៩៦ក្បាល ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម